រូបវិទ្យាកម្រិតអនុវិទ្យាល័យ

Sunday, February 27, 2022

ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល

 

ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល
រាជធានីភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល មានរយៈពេលប្រាំឆ្នាំ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញការងារផ្នែកឌីជីថលនៅប្រទេសកម្ពុជា តាមរយៈការពង្រឹងគុណភាពអប់រំក្នុងកម្រិតឧត្ដមសិក្សា ដើម្បីឆ្លើយតបទៅនឹងស្ដង់ដារអប់រំអន្តរជាតិ និងតាមរយៈការផ្តល់ឱកាសអាហារូបករណ៍ កម្មសិក្សា និងការកសាងទំនាក់ទំនងដើម្បីគាំទ្រ និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា។
ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល ត្រូវ​បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ និងភ្ញៀវកត្តិយសជាច្រើនផ្សេងទៀត។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី USAID Cambodia និង University of California, Berkley សហការជាដៃគូជាមួយ The Asia Foundation និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
នាព្រឹកថ្ងៃដដែលនេះ ឯកឧត្ដមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និង Dr. Omar Romero Hernandez តំណាង the University of California, Berkley បានចុះអនុស្សារណៈយោគយល់ លើការងារអប់រំកម្រិតឧត្តមសិក្សារវាងសាកលវិទ្យាល័យទាំងពីរ៕
២៣ កុម្ភៈ ២០២២ | សាកលវិទ្យាល័យជាតិគ្រប់គ្រង

0 comments:

Post a Comment