រូបវិទ្យាកម្រិតអនុវិទ្យាល័យ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!.

Sunday, February 27, 2022

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គជម្រុះជុំទី១


 ផ្សាយផ្ទាល់៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គជម្រុះជុំទី១

https://www.facebook.com/watch/live/?ref=watch_permalink&v=1623748027985598 

សម្រាប់ពេលរសៀលនេះមានការប្រកួតលើប្រធានបទចំនួន២ គឺ៖

ប្រធានបទទី១១៖“ការចូលរួមពីអាណាព្យាបាល គឺជាកត្តាជំរុញដល់ការសិក្សាដំបូងរបស់កូន”

ក្រុមស្រប៖ វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ (ខេត្តក្រចេះ)

ក្រុមបដិសេធ៖ វិទ្យាល័យ ហ៊ុន សែន កំពង់កុង (ខេត្តកណ្ដាល)

ប្រធានបទទី១២៖ “ការអនុវត្តការផាកពិន័យចំពោះការចោលសំរាមនៅទីសាធារណៈ គឺជាយន្តការចម្បងក្នុងការលើកកម្ពស់ចលនាប្រឡងប្រណាំងទីក្រុងស្អាត”

ក្រុមស្រប៖ វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច (ខេត្តកំពង់ស្ពឺ)

ក្រុមបដិសេធ៖ សាលារៀនសុវណ្ណភូមិ ទី២៥ (ខេត្តតាកែវ)

២៦ កុម្ភៈ ២០២២ | ក្រសួងអប់រំ យុវជន និងកីឡា

ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ច ប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយ នឹងក្រសួងអប់រំ យុវជន និងកីឡា


វីដេអូ៖ ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ច ប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយ នឹងក្រសួងអប់រំ យុវជន និងកីឡា 
 https://www.facebook.com/watch/?v=487215822803681

លោក ហ៊ុន ម៉ានី ជំរុញក្រសួងអប់រំឱ្យបន្ត​ពង្រឹងការអប់រំបែបឌីជីថល


 គណៈកម្មការអប់រំ​ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំអំពី «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីពង្រឹងវិស័យ​អប់រំ និងធានាដល់និរន្តរភាព នៃការសិក្សារបស់សិស្សគ្រប់កម្រិតទូទាំងប្រទេស។ ជាងនេះទៅទៀត គឺការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាការបង្កើតការអប់រំឌីជីថល ដើម្បីរក្សាគុណភាព សមធម៌ និងការអប់រំពេញមួយជីវិតជូនសិស្សានុសិស្ស។



លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានជំរុញឱ្យក្រសួងអប់រំ បន្តពង្រឹងយុទ្ធសាស្ត្រ ក្នុងការផ្តល់ទំនុកចិត្ត​ដល់មន្ត្រីអប់រំ សាធារណជន ជាពិសេសអាណាព្យាបាល លើប្រក្រតីភាពការអប់រំ តាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន។ លើសពីនេះ ក្រសួងក៏ត្រូវគិតគូរ សម្របខ្លួន និងការត្រៀមខ្លួនចំពោះភាពមិនទៀងទាត់នៃដំណើរវិវត្តសង្គម និងពិភពលោកដែលអាចជះឥទ្ធិពលដល់វិស័យ​អប់រំ និងជំរុញយន្តការនៃការកៀរគរដៃគូសហការ គាំទ្រ ដើម្បីការអភិវឌ្ឍវិស័យអប់រំ ជាពិសេសការកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា។
 
«ក្រសួងអប់រំ បន្តពង្រឹង និងលើកកម្ពស់ការអប់រំបែបឌីជីថល ដើម្បីត្រៀមខ្លួនក្នុ​ងដំណាក់កាល​វិបត្តិកូវីដ-១៩ និងឆ្លើយតបការវិវត្តចុងក្រោយ នៃបរិបទបដិវត្តឧស្សាហកម្ម​៤.០ផងដែរ»។ នេះជាការលើកឡើងរបស់ លោក ម៉ានី ដែលបានបន្តលើកទឹកចិត្តដល់ក្រសួងអប់រំ ឱ្យបន្តការប្រើប្រាស់ និងកែច្នៃអ្វីដែលមានក្នុងដៃឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីបម្រើជាប្រយោជន៍ក្នុងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងជាបន្តបន្ទាប់ក្នុងវិស័យអប់រំកម្ពុជា។
  

លើសពីនេះ លោក ម៉ានី ក៏បានលើកឡើងបន្ថែមដូច្នេះថា៖«ក្រសួងអប់រំ បានខំប្រឹងប្រែងជំរុញឱ្យមានការបង្រៀនអនឡាញ ក្នុងដំណាក់ដ៏លំបាក ដើម្បីធានានូវការបង្រៀន ការសិក្សាអប់រំ ហើយកូនសិស្សអាចរៀនបន្ថែម ទោះបីវាមិនស្មើការរៀនក្នុងថ្នាក់ តែបានខ្លះគ្រាន់បើជាងអត់»។
 
ទន្ទឹមនឹងនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងផងដែរថា ការពង្រឹងវិស័យអប់រំឆ្លើយតបនឹងបរិបទថ្មីនេះ ក្រសួងបានដាក់ចេញនូវ កម្មវិធីកំណែទម្រង់សាលារៀន តាមរយៈការអនុវត្ត សាលារៀនមានប្រសិទ្ធភាព ដែលផ្តោតលើការវាយតម្លៃសិក្សា និងការផ្សព្វផ្សាយជាសាធារណៈ ការបង្កើនគណនេយ្យភាពរបស់សាលារៀន, ដើម្បីលើកកម្ពស់ស្វ័យភាពនៅក្នុងការគ្រប់គ្រង សាលារៀន និងការបង្រៀន។ លើសពីនេះ គឺការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដែលផ្តោតលើសាលារៀនមាន គណនេយ្យភាព, សាលារៀនមានស្តង់ដាខ្ពស់តាមសតវត្សទី២១, និងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី។
 
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់បន្ថែមថា៖«ក្រសួងបានលើកកម្ពស់ឌីជីថល សម្រាប់សតវត្សទី២១ តាមរយៈការជំរុញការសិក្សារបស់សិស្ស ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង និងការបង្កើត App ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ»។ លោក បន្តថា ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀនសូត្របានល្អនៅកម្រិតថ្នាក់ដទៃទៀត។
  

ជាងនេះទៅទៀត ក្រសួងអប់រំ ក៏បង្កើតឱ្យមានការកៀរគរការចូលរួមពីគ្រប់ប្រភព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល, ការអនុវត្ត កម្មវិធីសិក្សាបង្រួញ, ការថតវីដេអូបង្រៀន, ការរៀបចំ App ដោយមានកិច្ចសហការពី សសយក, ការបង្កើតទូរទស្សន៍អប់រំ, ការអនុវត្តកម្មវិធីសិក្សាតាមបែបស្វ័យសិក្សា, ការប្រើប្រាស់ សន្លឹកកិច្ចការ, ការចងក្រងគ្រូតាមមុខវិជ្ជា, និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀននិងរៀន ដើម្បីឱ្យសិស្សបានរៀនសូត្រទៀតផង។ នេះបើតាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ៕

ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល

 

ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល
រាជធានីភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល មានរយៈពេលប្រាំឆ្នាំ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញការងារផ្នែកឌីជីថលនៅប្រទេសកម្ពុជា តាមរយៈការពង្រឹងគុណភាពអប់រំក្នុងកម្រិតឧត្ដមសិក្សា ដើម្បីឆ្លើយតបទៅនឹងស្ដង់ដារអប់រំអន្តរជាតិ និងតាមរយៈការផ្តល់ឱកាសអាហារូបករណ៍ កម្មសិក្សា និងការកសាងទំនាក់ទំនងដើម្បីគាំទ្រ និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា។
ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល ត្រូវ​បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ និងភ្ញៀវកត្តិយសជាច្រើនផ្សេងទៀត។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី USAID Cambodia និង University of California, Berkley សហការជាដៃគូជាមួយ The Asia Foundation និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
នាព្រឹកថ្ងៃដដែលនេះ ឯកឧត្ដមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និង Dr. Omar Romero Hernandez តំណាង the University of California, Berkley បានចុះអនុស្សារណៈយោគយល់ លើការងារអប់រំកម្រិតឧត្តមសិក្សារវាងសាកលវិទ្យាល័យទាំងពីរ៕
២៣ កុម្ភៈ ២០២២ | សាកលវិទ្យាល័យជាតិគ្រប់គ្រង

កម្មវីធីប៊ីប

 

កម្មវីធីប៊ីបបាននឹងកំពុងជួយប្អូនៗដែលបោះបង់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧ ទី៨ និងទី៩) ឲ្យទទួលបានឱកាសសិក្សាបញ្ចប់ថ្នាក់ទី៩ 

https://www.facebook.com/moeys.gov.kh/posts/318587653627998

ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាម សាលារៀន

 

លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយទឹកស្អាត និងសាប៊ូ (៤០វិនាទី) ឬទឹកអាល់កុល/អាល់កុលជែល (២០វិនាទី) បន្ទាប់ពីក្អកកណ្ដាស់ មុនពេលអំឡុងពេល ឬបន្ទាប់ពីរៀបចំអាហារក្រោយពេលចេញពីបន្ទោរបង់ ប៉ះពាល់សត្វ និងពេលដៃកខ្វក់

#ធ្វើថ្ងៃនេះកុំចាំស្អែក ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាម សាលារៀន !

https://m.facebook.com/story.php?story_fbid=319242666895830&id=100064302985114

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គជម្រុះជុំទី១

ផ្សាយផ្ទាល់៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គជម្រុះជុំទី១

https://www.facebook.com/watch/live/?ref=watch_permalink&v=1048385239040054សម្រាប់ពេលព្រឹកនេះមានការប្រកួតលើប្រធានបទចំនួន២ គឺ៖​ ប្រធានបទទី១៣៖“យុវជនមានតួនាទីយ៉ាងចាំបាច់ដើម្បីជំរុញការគោរពច្បាប់ចរាចរណ៍ផ្លូវគោក” 

ក្រុមស្រប៖ វិទ្យាល័យ ហ៊ុន សែន ឈូក(ខេត្តកំពត)

ក្រុមបដិសេធ៖ សាលាមីគីវ៉េ (រាជធានីភ្នំពេញ)

ប្រធានបទទី១៤៖ “ការចូលរួមការងារស្ម័គ្រចិត្ត គឺជាការអភិវឌ្ឍបំណិនអាជីព និងបំណិនសតវត្សរ៍ទី២១ដល់យុវជន”

ក្រុមស្រប៖ វិទ្យាល័យ ពោធិ៍សាត់ (ខេត្តពោធិ៍សាត់)

ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិ (រាជធានីភ្នំពេញ)

២៧ កុម្ភៈ ២០២២ | ក្រសួងអប់រំ យុវជន និងកីឡា


 

Saturday, February 26, 2022

Slide 5


 

Slide 4


 

Slide 3


 

Slide 2


 

Slide 1


 

logo

វីដេអូមេរៀនរូបវិទ្យាថ្នាក់ទី៩

ជំពូកទី២, មេរៀនទី៥ ៖ ទិន្នផលម៉ាស៊ីនងាយ


ជំពូកទី២, មេរៀនទី៤ ៖ រ៉ក និងត្រឺយ



ជំពូកទី២, មេរៀនទី៣ ៖ កង់យោង និងស្ពឺ


ជំពូកទី២, មេរៀនទី២ ៖ ប្លង់ទេរ


 ជំពូកទី២, មេរៀនទី១ ៖ ឃ្នាស់


ជំពូកទី១, មេរៀនទី៣ ៖ ទីប្រជុំទម្ងន់


ជំពូកទី១, មេរៀនទី២ ៖ ម៉ូម៉ង់នៃកម្លាំង


ជំពូកទី១, មេរៀនទី១ ៖ ផលរង្វិលនៃកម្លាំង

វីដេអូមេរៀនរូបវិទ្យាថ្នាក់ទី៨

ជំពូកទី២, មេរៀនទី៣ ៖ ច្បាប់ញូតុន


ជំពូកទី២, មេរៀនទី២ ៖ កម្លាំងកកិត


ជំពូកទី២, មេរៀនទី១ ៖ កម្លាំង និងចលនា


ជំពូកទី១, មេរៀនទី២ ៖ ល្បឿនខណៈ និងសំទុះ


ជំពូកទី១, មេរៀនទី១​ ៖ ល្បឿន

វីដេអូមេរៀនរូបវិទ្យាថ្នាក់ទី៧

ជំពូកទី៣, មេរៀនទី៦ ៖ សៀគ្វីអគ្គិសនី



ជំពូកទី៣, មេរៀនទី៥ ៖ ប្រភពចរន្តអគ្គិសនី



ជំពូកទី៣, មេរៀនទី៤ ៖ រេស៊ីស្តង់អគ្គិសនី



ជំពូកទី៣, មេរៀនទី៣ ៖ តង់ស្យុងអគ្គសនី



ជំពូកទី៣, មេរៀនទី២ ៖ ចរន្តអគ្គសនី



ជំពូកទី៣, មេរៀនទី១ ៖ បន្ទុកអគ្គិសនី



ជំពូកទី២, មេរៀនទី២ ៖ ចរន្តវិលវល់



ជំពូកទី២, មេរៀនទី១ ៖ ការចម្លងកម្តៅ



ជំពូកទី១, មេរៀនទី៣ ៖ បរិមាណកម្តៅ



ជំពូកទី១, មេរៀនទី២ ៖ ការរីកនៃអង្គធាតុ



ជំពូកទី១, មេរៀនទី១ ៖ សីតុណ្ហភាព

slide 5


 

slide 1


 

Slide 3


 

Slide 2


 

Slide 1